បុរសពិការម្នាក់ ប្រើជើងសិប្បនិមិត្ដ សំពងចោរ ព្រោះមិនអាចរកអ្វីទាន់
ដើម្បីប្រយុទ្ធជាមួយចោរប្លន់ ។ បុរសពិការជើងម្នាក់បានអង្គុយបណ្ដែតអារម្មណ៍តាមមាត់បង្អួចខ្លួន
ចៃដន្យសម្លឹងទៅហាងតូចមួយរបស់អ្នកជិតខាងម្នាក់ ក៏ឃើញចោរប្លន់មួយរូបកំពុងភ្ជង់កាំភ្លើងទៅ
ម្ចាស់ហាងនោះ, គាត់បានស្ទុះចេញទៅជួយ តែចៃដន្យជើងសិប្បនិមិត្ដរបស់គាត់បានរបូតចេញពេល
ស្ទុះចូលទៅជួយ ម្ចាស់ហាង មិនដឹងរកអ្វីមកវាយចោរនោះបាន គាត់ក៏សម្រេចចិត្ដប្រើជើងនោះវាយ
ទៅលើចោរដែលព្យាយាមរត់ចេញ បណ្ដាលឱ្យចោរនោះរបូតកាំភ្លើងពីដៃ ភ្លាមៗនោះគាត់ និងម្ចាស់
ហាងបានក្រៀកកចោរនោះចូលមកក្នុងហាងវិញ ដាក់ឱ្យក្រាបចុះ និងទូរស័ព្ទហៅប៉ូលិសមក
អន្ដរាគមន៍ ។
នៅទីបំផុតទើបគាត់និងម្ចាស់ហាងភ្ញាក់ខ្លួន បន្ទាប់ពីបានដឹងថា កាំភ្លើងរបស់ចោរនោះ គឺជា
កាំភ្លើងខ្យល់ បើសិនវាជាកាំភ្លើងមែនទែនប្រហែលជាចោរនោះបាញ់គាត់ និងម្ចាស់ហាង
បាត់ទៅហើយ ។
លោកខូណែលដែលជាជូនពិការដ៏ក្លាហាននោះ មានអាយុ៥៥ឆ្នាំហើយ គាត់បានធ្លាក់ខ្លួនពិការ
តាំងតែពីពេលគាត់មានអាយុ១២ឆ្នាំ, ចំណែកចោរនោះវិញមានអាយុត្រឹមតែ ២៣ឆ្នាំប៉ុណ្ណោះ ឈ្មោះ
អេរិកហូមិនបានបដិសេធមិនព្រមទទួលកំហុសរបស់ខ្លួនទៅគ្រប់ ការចោទប្រកាន់ទាំងអស់ តែត្រូវ
ជាប់ទោសដដែលព្រោះចាប់បានជាក់ស្ដែង ៕
ចោរលួចកាបូបគេ ជាប់ទោសដោយសារការបាត់កាបូបខ្លួនឯង
បុរសម្នាក់ជាជនកំពូលខាងលួចកូនកាបូប ធ្លាប់លួចចៅហ្វាយខ្លួនឯង និងតាមទីសាធារណៈនានា
ធ្លាប់ត្រូវបានកត់ត្រាឈ្មោះចូលក្នុងបញ្ជីខ្មៅ របស់ប៉ូលិសក្នុងការតាមដាន ។ បានភ្លាត់ស្នៀត
រាយការណ៍ប្រាប់ប៉ូលិសពីការបាត់កាបូបរបស់ខ្លួន មិនដឹងបាត់នៅកន្លែងណា ។
យោងតាមការឱ្យដឹងរបស់ប៉ូលិសក្រុងប័ស៍ក្នុងរដ្ឋអៃដាហូ បានឱ្យដឹងថា បុរសនេះស្ថិតក្នុង
ការតាមដានជាយូរមកហើយពីអំពើរបស់គេ តែមិនអាចចាប់ភ័ស្ដុតាងថ្មីធ្វើជាសំអាងសម្រាប់
ចោទប្រកាន់បាន តែជននេះបានភ្លាត់ស្នៀតខ្លួនឯងរាយការណ៍មកប៉ូលិស ជាហេតុធ្វើឱ្យប៉ូលិសមាន
លេសចោទសួរបុរសនេះពីសកម្មភាពកន្លងមកជា ជំនួសវិញ ។
បុរសនេះមានអាយុត្រឹមតែប្រហែលជា២៥ឆ្នាំ ឈ្មោះ ដានីញ៉ែល ដាមីកូ ត្រូវបានចោទប្រកាន់
ពីបទលួចទ្រព្យគេច្រើនករណី ។ របៀបដែលបុរសនេះធ្វើ គឺលួចកាបូបគេបានហើយ រើយកតែក្រេឌី
តកាត និងលុយរួចបោះកាបូបនោះចោល ។ លុយដែលលួចបានគេយកទៅទិញថ្នាំជក់ ក្នុងហាង
ចំនួនពីរហាងចុងក្រោយដែលបុរសនេះទិញថ្នាំជក់រួចនោះ បានភ្លេចឬជ្រុះកាបូបខ្លួនឯងឬអាចច្រឡំ
ស្មានថាជាកាបូបលួច រួចបោះវាចោល តែមិននឹកស្មានថា វាជាកាបូបខ្លួនឯង បន្ទាប់ពីបាត់កាបូប
បុរសនេះបានរាយការណ៍ទៅប៉ូលិសភ្លាមនោះ ប៉ូលិសបានផ្ទៀងផ្ទាត់ឈ្មោះរបស់គាត់ជាមួយឈ្មោះ
ចោរផ្សេងទៀត និងបានដឹងថា បុរសនោះជាចោរដ៏ឆ្នើមមួយរូបដែលប៉ូលិសកំពុងរកបំផុត ត្រូវចូល
ស៊ងរបស់ប៉ូលិស ដោយសារតែកាបូបដែរ ។
បន្ទាប់ពីចាប់បាន បុរសនោះ ប៉ូលិសបានរកឃើញក្រេឌីតកាតជាច្រើនដែលបុរសនេះបានលួច
រួមទាំងកាបូបមួយចំនួនផងដែរ តែកាបូបរបស់ចោរនេះប៉ូលិសមិនបានរកឃើញនោះទេ ។ នេះទើប
ពិតជាឈាមស្រែកស្បែកហៅពិតប្រាកដមែន លួចកាបូបគេ ត្រូវជាប់ទោសវិញដោយសារកាបូបឯង
វិញ ៕
ចោរជើងឆើតលួចទូបើកលុយ អេធីអឹម ATM
មួយ រួចសែងវាដាក់លើម៉ូតរបស់ខ្លួន តែស៊ីរែនប្រកាសអាស្នូររបស់អគារនោះបានស្រែក ធ្វើឱ្យបុរស
ជាចោរប្លន់នោះស្លន់ស្លោ ទុកម៉ូតូកង់បួននោះចោល រួចលួចឡានហ្កូហ្វមួយនៅទីនោះដើម្បីធ្វើជា
មធ្យោបាយគេចខ្លួនចេញ តែមានរត់រួចឯណា ត្រូវប៉ូលិសព័ទ្ធជាប់ និងចាប់បាន ព្រោះឡានហ្កូហ្វ
នោះយឺតជាងឡានប៉ូលិសឆ្ងាយពេក ។ រឿងនេះបានកើតឡើងនៅក្នុងក្រុងហ្វ្រែស្នូ សហរដ្ឋអាមេរិក
ជាតំបន់ដែលមានខ្មែរយើងរស់នៅយ៉ាងច្រើនកុះករ ៕