ស្រីលក់ស្រាសូមជម្រាប | |
១ - ខ្ញុំសូមជម្រាបអស់លោកស្រី | ជំទាវចាស់ខ្ចីផងទាំងឡាយ |
មេត្តាស្ដាប់ខ្ញុំអធិប្បាយ | បកស្រាយជូនជ្រាបសព្វសេចក្ដី ។ |
២ - ជម្រាបប្រសាសន៍លោកជំទាវ | ជំទើរឈាមរាវស្រស់ប្រិមប្រិយ |
កុំខឹងពីរឿងដែលខ្ញុំស្ដី | រឿងប្ដីលោកស្រីដើរសៅគ្រី ។ |
៣ - ព្រោះអីនាងខ្ញុំត្រូវការលុយ | លោកប្រុសទីទុយត្រូវស្រីញី |
មិនចង់ឲ្យប្ដីដើរសៅគ្រី | គួររកវិធីចងឲ្យជាប់ ។ |
៤ - អប់រំណែនាំប្ដីលោកស្រី | ជំទាវចាស់ខ្ចីតាមទម្លាប់ |
ចំណីចំណុកបញ្ចុកញាប់ | ចងលោកឲ្យជាប់ផ្គាប់ឲ្យត្រូវ ។ |
៥ - បើមិនអ៊ីចឹងប្ដីសៅគ្រី | ដើររកស្រីញីតាមដងផ្លូវ |
បើខូចមិនគិតកែតម្រូវ | ចោទគេអាស្រូវដណ្ដើមប្ដី ។ |
៦ - តាំងដើររករឿងជេរបញ្ចោរ | ហែកអាវហែកខោខ្វះខន្តី |
ចង់ជះអាស៊ីតដាក់ស្រីៗ | ចោទគេលួចប្ដីរបស់ខ្លួន ។ |
៧ - មកពីលោកស្រីគិតប្រហែស | បានប្ដីមិនចេះខំថែធួន |
បណ្ដោយឲ្យដើរគ្មានដេកពួន | សប្បាយភ្លេចខ្លួនពួនក្នុងស្រា ។ |
៨ - លោកស្រីជំទាវគួរតែដឹង | ប្ដីអ្នកស្រវឹងតោងស្រវា |
ឃើញស្រីស្អាតៗបែកប្រាជ្ញា | ដោះស្រាយតណ្ហាទើបអស់ចិត្ត ។ |
៩ - ចោទគេលួចប្ដីពិតជាខុស | តាមពិតលោកប្រុសគាត់ដៃស្អិត |
មុនរករឿងខ្ញុំគួរអាណិត | ជីវិតនាងខ្ញុំស្រីលក់ស្រា ។ |
១០ - បានលុយតិចតួចផ្ដួចផ្ដើមផ្ដិត | ជីវិតមិនខុសពីស្រីបារ |
រកលុយដោះស្រាយរាល់បញ្ហា | ប្រាថ្នាតែរស់អាត្មាខ្លួន ។ |
១១ - មិនយកទេប្ដីស្រីជំទាវ | គួរចាប់គាត់ក្រៀវទើបសមសួន |
ព្រោះគាត់មករកស្រស់នឹមនួន | ប្រាថ្នាយកខ្លួនផ្ដល់លុយកាក់ ។ |
១២ - ស៊ីនំសងលុយមានអីខ្វល់ | គួរគិតឲ្យដល់ក្រែងគ្រោះថ្នាក់ |
ខ្ញុំស្នេហ៍លោកប្រុសតែលុយកាក់ | ខ្ញុំស្ម័គ្រក៏ព្រោះដើម្បីលុយ ។ |
១៣ - ដូច្នេះជំទាវនិងលោកស្រី | កុំរករឿងអីស្រីទីទុយ |
ភ្លឹបភ្លែតតាមភ្លើងត្រូវការលុយ | លោកប្រុសចង់ឃុយលុយដល់ដៃ ។ |
១៤ - កុំឈ្លោះនឹងខ្ញុំបើទំនេរ | ស្រីខ្ញុំស្រីគេរកកម្រៃ |
បើទិញនំខ្ញុំលុយដល់ដៃ | ប្រុសណាដទៃដូចតែគ្នា ៕ |
កំណាព្យ
Subscribe to:
Posts (Atom)